Elon Musk, The World's Raddest Man by Bun Park in Khmer

preview_player
Показать описание
Elon Musk ជាសហគ្រិន និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើផែនដី តាមការចុះផ្សាយរបស់ទស្សនាវដ្តីហ្វបស៍ កាលពីដើមឆ្នាំ 2021។ សៀវភៅនេះនឹងមកធ្វើការណែនាំអ្នកឱ្យស្គាល់វីរបុរស Iron Man នៅ Silicon Valley ដែលជាស្ថាបនិករបស់ Space X & Tesla Moto។

មនុស្សជាច្រើននិយាយថា Elon Musk គឺជាមនុស្សដែលមានការច្នៃប្រឌិតខ្ពស់ជាងគេបំផុតនៅលើលោកបន្ទាប់ពី ស្ទីវ ចប ដែលបានទទួលមរណភាពទៅហើយ។ Elon Musk ជាមនុស្សអច្ឆរិយៈដែលបានលោតផ្លោះគ្រប់វិស័យ ហើយវិស័យមួយៗគាត់ធ្វើបានល្អជាងគេទៀតផង ពីគេហទំព័រទូទាត់ប្រាក់អនឡាញ Pay Pal ដល់ក្រុមហ៊ុនផលិតឡានអគ្គីសនី Tesla រហូតដល់បញ្ជូនយានអាវកាសទៅកាន់ភពអង្គារ SpaceX និងថ្មីៗនេះគាត់ស្រាវជ្រាវពីខួរក្បាលសិប្បនិម្មិត Neuralink ទៀត។ តើ Elon Musk ខុសពីមហាសេដ្ឋីផ្សេងទៀតត្រង់ចំណុចណា ហើយហេតុអ្វីបានជាក្រុមហ៊ុនរបស់គាត់ខុសប្លែកគ្នាពីក្រុមហ៊ុនដទៃ? តើយើងជាសហគ្រិនជំនាន់ក្រោយរៀនបានអ្វីខ្លះពីមហាសេដ្ឋីរូបនេះ?

អ្នកនិពន្ធសៀវភៅនេះមានឈ្មោះថា Tim Urban គឺជាអ្នកនិពន្ធផ្នែកពាណិជ្ជកម្ម គ្រប់គ្រង និងជាអ្នកសរសេរ Blog ក៏ល្បីឈ្មោះ។ កម្មវិធីរបស់លោកមានឈ្មោះថា៖ Wait But Why ដែលនិយាយអំពីរឿងរ៉ាវដែលមើលទៅសាមញ្ញៗ តែតាមពិតវាស្មុគស្មាញ ហើយមនុស្សភាគច្រើមិនបានយកចិត្តទុកដាក់សោះ។ គាត់បានជួបជាមួយនឹង Elon Musk នឹងបានធ្វើការជាមួយគាត់ដើម្បីដកស្រង់របៀបធ្វើការងាររបស់គាត់។ គាត់បានសរសេរអត្ថបទវែងៗចំនួន 4 មកធ្វើការរៀបរាប់ពី Elon Musk និងក្រុមហ៊ុនរបស់គាត់ ហើយក្រោយមកគាត់បានចងក្រងវាជាសៀវភៅមួយក្បាលនេះឡើង។

ចំណងជើងជាភាសាអង់គ្លេស៖ Elon Musk, The World’s Raddest Man
អ្នកនិពន្ធ៖ Tim Urban
ចំណងជើងជាភាសាខ្មែរ៖ មនុស្សឡូយជាងគេលើលោក
អ្នកអត្ថាធិប្បាយ៖ Bun Park
-----------------------------------------------------------------------
★☆★តាមដានបណ្តាញសង្គមរបស់ Bun Park★☆★
Рекомендации по теме
Комментарии
Автор

Nice vdo b
Hopefully b will release Pony Ma's vdo soon ( Ma Hua Teng ) as I had suggested you in your Facebook Live few days ago .

lochsovanaret
Автор

បង តើក្រុមហ៊ុនឯកជនជា SpaceX បង្ហោះយាន្តអវកាស ដើម្បីអ្វី? ទទួលបានផលប្រយោជន៍អ្វី?

tipstech